Please click here to download all photo template in pdf file
—————————-
សូមចូលរួមយុទ្ធនាការរបស់យើងខ្ញុំដើម្បីប្រារព្ធរយៈពេល ១ ឆ្នាំ នៃការឃុំខ្លួនតាមអំពើចិត្តលើអ្នកការពារសិទ្ធិមនុស្ស ទាំង៥ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ និងអំពាវនាវឲ្យមានការដោះលែងអ្នកទាំង៥។ ការចូលរួមក្នុងយុទ្ធនាការនេះមានលក្ខណៈងាយស្រួល៖ ដោយគ្រាន់តែលោកអ្នកទាញយក និងផ្តិតយកទម្រង់មុខណាមួយរបស់អ្នកទាំង៥ពីគេហទំព័ររបស់យើងខ្ញុំ តាមរយៈ (https://freethe5kh.net/photo-template/) (ទាញយករូបខាងលើ ឬនៅទីនេះ)ហើយឲ្យនរណាម្នាក់ជួយថតរូបរបស់អ្នកដែលកាន់ទម្រង់មុខនោះនៅចំមុខរបស់អ្នក ឬប្រសិនបើលោកអ្នកមិនអាចរកម៉ាស៊ីនព្រីនបានទេនោះ លោកអ្នកគ្រាន់តែសរសេរថា #ដោះលែងអ្នកទាំង៥ នៅលើក្រដាសមួយសន្លឹក ហើយកាន់ក្រដាសនោះដាក់ចំមុខរបស់អ្នក រួចថតតែម្តងក៏បាន។ បន្ទាប់មក សូមផ្ញើរូបថតរបស់លោកអ្នកមកយើងខ្ញុំតាមរយៈសារឯកជនផ្ទាល់។ សូមមើលរូបថតគំរូខ្លះៗដើម្បីផ្តល់ជាគំនិតដល់លោកអ្នក។
Join our campaign to mark one year of arbitrary detention on 28 April, and call for the five’s immediate release. Taking part is easy: download and print a face mask template from our website (https://freethe5kh.net/photo-template/) (download photos above or click here to download) and get someone to take a picture of you holding it in front of your face, or if you don’t have access to a printer just write #FREETHE5KH on a piece of paper and hold that in front of your face instead. Then send us your photo via private message. Here are some examples of photos to give you an idea.

